728 x 90

ក្រុម​ចម្រៀង​កូន​ភ្លោះ​បី​ចិន​កំពុងល្បីខ្លាំង​ព្រោះ​មុខ​កែ​មើលលែង​​យល់

ក្រុម​ចម្រៀង​នារី​កូន​ភ្លោះ​បី The Same DNA កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូបភាព​ដើរ​កម្សាន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចេញ។បណ្ដាញ​ព័ត៌មាន 163 មុន​នេះ​បាន​ចុះ​ផ្សាយ​ពី​រូបភាព​របស់​ក្រុម​ចម្រៀង​ទើប​ល្បី The Same DNA នៅ​ពេល​ពួក​គេ​ទៅ​ដើរ​លេង​នៅ Disneyland នា​ទីក្រុង​សៀងហៃ​ប្រទេស​ចិន។ អ្វី​ដែល​គួរ​និយាយ​នៅ​ទី​នេះ​នោះ​គឺ​សម្រស់​ឆ្លង​កាត់​មុខ​កាំបិត​របស់​ពួក​គេ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​មើល​ទៅ​ដូច​រូប​ចម្លាក់​ក្រមួន។

នៅ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​អ៊ីនធឺណិត​បាន​បន្សល់​មតិ​ដូច​ជា៖ “អាក្រក់​ណាស់ ល្បី​ឈ្មោះ​ក៏​ដោយ​សារ​អាក្រក់​ដែរ” “កាល​មុន​កែ​គឺ​អាក្រក់ កែ​រួច​ហើយ​ក៏​មិន​ដឹង​ថា​ស្អាត​ឬ​អាក្រក់​ដែរ”។ តាម​ប្រភព​ព័ត៌មាន ក្រុម​ចម្រៀង​ស្រី​​នេះ​គឺ​ជា​កូន​ភ្លោះ​បី កើត​ក្នុង​ត្រកូល​អ្នក​មាន​សាច់​ឈាម​សិល្បៈ​មួយ​ដោយ​មាន​ជីតា​ជា​កវីនិពន្ធ​និង​អ្នក​ដឹកនាំ​សម្ដែង​ជើង​ចាស់​មួយ​រូប។ ឆ្នាំ ២០១៤ អ្នក​ទាំង​៣​បាន​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី “I Am Not A Star” របស់​ប៉ុស្តិ៍ Zhejiang។ដោយ​សារ​មាន​សម្បត្តិ​មិន​សូវ​ទាក់​ទាញ ពួក​គេ​ក៏​ធ្លាក់​។ ក្រោយ​មក បង​ប្អូន​ទាំង​៣​នាក់​នេះ​ក៏​សម្រេច​ចិត្ត​កែ​សម្ផស្ស​ដោយ​បាន​ពឹង​ពាក់​ដល់​មុខ​កាំបិត​ដើម្បី​លើក​សម្រស់​ក៏​ដូច​ជោគជតា​របស់​ខ្លួន។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​កែ​រួច សម្រស់​របស់​អ្នក​ទាំង​៣​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ព្រោះ​មើល​ទៅ​រឹត​តែ​ពិបាក​មើល​ជាង​មុន​ទៅ​ទៀត៕


ចាប់អារម្មណ៍

ចាប់អារម្មណ៍ច្រើនទៀត...